មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បញ្ចេញកម្លាំងមន្ត្រីឧទ្យានុរក្ស៤០នាក់ ជួយរុករកឧទ្ធម្ភាគចក្រដែលបាត់ដាន នៅព្រំប្រទល់ខេត្តកំកម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការជាមួយផ្នែកសឹករងឆែប បង្ក្រាបករណីរក្សាទុក ជួញដូរគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ និងមេបញ្ជាការអាវុធហត្ថខេត្តកណ្ដាល ដឹកនាំកម្លាំងបរិច្ចាគឈាមជូនមជ្ឈមណ្ឌលជាតិផ្ដល់ឈាម អបអរខួបលើកទី៣១ ទិវាបង្កើតកងរាជអាវុធហត្រមណីយដ្ឋានអង្គរ រកចំណូលបានជាង ២២លានដុល្លារ គិតត្រឹមខែឧសភាឆ្នាំ២០២៤នេះប្រព័ន្ធផ្សព្វផ្សាយកម្ពុជា និងប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសចិន រួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយមិនពិបាកទេ! សមាជិក ប.ស.ស ចង់ស្នើសុំប្រាក់ចូលនិវត្តន៍ កាន់តែឯកសារ ៤ មុខនេះជាការស្រេចលោក សុខ គឹមនិតតា ផ្ញើលិខិតអបអរសាទរជូនឧកញ៉ា សុខ សំណាង ក្នុងឱកាសទទួលបានគោរមងារជា «អ្នកឧកញ៉ា» ពីអង្គព្រះមហាក្សត្រសារធាតុខុសច្បាប់ ជាង៤តោន ដែលបង្ក្រាបនាពេលកន្លងទៅត្រូវដុតបំផ្លាញចោល ខណៈសារធាតុគីមីផ្សំជាង៣តោនទៀត នឹងបន្សាបនៅពេលក្រោយករណីថ្មីទៀតហើយ! បុរសម្នាក់ ត្រូវគេចាក់សម្ល-ា./ប់នៅបន្ទប់ជួលជាន់ទី ៣ សង្កាត់អូរឫស្សី ១សរុបករណីឃា/ត-កម្មដ៏រ-ន្ធ/ត់ ២ ក្នុងខែមិថុនា មានជនរងគ្រោះស្លូតត្រង់ ៣ នាក់បានស្ល-ា../ប់ចាកចោលគ្រួសារទាំងវ័យក្មេងការត្រួតពិនិត្យជាតិស្រវឹងពេលយប់អាចជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាង៥០ភាគរយ!អគ្គិភ័យឆាបឆេះផ្ទះសង់ពីថ្មក្រោមឈើលើបណ្ដាលឲ្យបុរសវ័យ៥៦ឆ្នាំម្នាក់បានឆេះបា.-ត់បង់ជី.-វិតក្នុងភ្នក់ភ្លើង សល់តែផេះកាន់តំណែងបានជិត ២ ខែ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រើភាពឆ្លាតវៃធ្វើឱ្យសមាគមសិល្បករខ្មែរផ្លាស់ប្តូរយ៉ាងឆាប់រហ័សសម្រាលកូនរួច ម៉ាក សែនសូនីតា កាន់តែបាត់ស្ងាត់ពីសិល្បៈ ទៅសំងំធ្វើជាថៅកែស្រីលើមុខជំនួញធំៗវិញទម្រាំទទួលបានប្រជាប្រិយលើសិល្បៈ ខាយ ទម្លាយអាជីពដំបូងគឺលោតម៉ុងសាយ បានកម្រៃមួយថ្ងៃជាង ២ ម៉ឺនរៀលទូច ស៊ុននិច ពោលទាំងរំភើប ក្រោយឃើញ ល្អហួស ផេនខេក និង មាណព ធ្វើរឿងមួយដូចខ្លួនកាលពីនៅច្រៀងបាននៅពីក្រោយភាពជោគជ័យ! ស្នេហារបស់ព្រឹទ្ធិចារ្យ គង់ ណៃ និងលោកយាយឆ្លុះបញ្ចាំងពីសេចក្តីស្រលាញ់ពិតលើលោកកី មិនគិតពីឋានៈឬយសសក្តិ

ការត្រួតពិនិត្យជាតិស្រវឹងពេលយប់អាចជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាង៥០ភាគរយ!

រាជធានីភ្នំពេញ៖ ការត្រួតពិនិត្យជាតិស្រវឹងចំពោះអ្នកបើកបរយានយន្ត អាចជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាង៥០ភាគរយ នៅពេលយប់ ហើយកម្លាំងសមត្ថកិច្ចចម្រុះនឹងបន្តការត្រួតពិនិត្យជាតិស្រវឹងដូចភ្លៀងរលឹមចំពោះអ្នកបើកបរនាពេលយប់ ទូទាំងប្រទេស ជាពិសេសគឺនៅក្នុងរាជធានីភ្នំពេញដែលមានចរាចរណ៍មមាញឹក។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានលើកទីពីរ ដែលរៀបចំដោយក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ លើប្រធានបទការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ បានបង្ហាញសុទ្ធិដ្ឋិនិយមចំពោះវិធានការតឹងបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកគ្រប់រាជធានី ខេត្ត ជាពិសេសគឺ នាពេលយប់ ដើម្បីជួយថែរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម កាត់បន្ថយការរបួស និងការបាត់បង់អាយុជីវិតរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង ទទួលផែនចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មានថា ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសភាគច្រើន បានកើតឡើងនៅពេលយប់ ពោលគឺ៥៥ភាគរយ ដោយសារកត្តាបើកបរបញ្ជាយានយន្តក្នុងល្បឿនលឿន និងមានផ្ទុកជាតិស្រវឹងក្នុងខ្លួនអ្នកបើកបរបញ្ជាយានយន្តតែម្តង។ ផ្អែកកត្តានេះហើយដើម្បីការពារអាយុជីវិតអ្នកបើកបរ និងប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ឯកឧត្តម ឧត្តមសេនីយ៍ឯកអគ្គស្នងរង បានមានប្រសាសន៍បញ្ជាក់ថា កម្លាំងសមត្ថកិច្ចនឹងមិនដកថយក្នុងការត្រួតពិនិត្យជាតិស្រវឹងនៅទូទាំងប្រទេសឡើយ ជាពិសេសនៅក្នុងរាជធានី តាមភូមិសាស្រ្តទាំង១៤ខណ្ឌ ដោយសមត្ថកិច្ចបានដាក់កម្លាំងចម្រុះផ្លាស់ប្តូវេនគ្នា ដើម្បីអនុវត្តការត្រួតពិនិត្យចន្លោះពីម៉ោង ១០យប់រហូតដល់ម៉ោង៤ភ្លឺ។ ក្រៅពីជួយកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍ហើយ ឯកឧត្តម ឧត្តមសេនីយ៍ឯកបានបន្ថែមថា ការត្រួតពិនិត្យពេលយប់នេះក៏ជួយកាត់បន្ថយបទល្មើសព្រហ្មទណ្ឌនៅរាជធានីភ្នំពេញ ពេលយប់ផងដែរ។

លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង ទទួលផែនចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា៖«ការត្រួតពិនិត្យគ្រឿងស្រវឹងពេលយប់នេះ បានជួយកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឱ្យមនុស្សបាត់បង់ជីវិតជាង៥០ភាគរយ ដោយសារអ្នកបើកបរលឿន និងមានជាតិស្រវឹង ដូច្នេះយើងបន្តរឹងបន្តឹងការអនុវត្តបន្ថែមទៀតនៅទូទាំងប្រទេស ជាពិសេសនៅរាជធានីភ្នំពេញ»។

យោងតាមរបាយការណ៍ ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៤ មានគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើងសរុបចំនួន១ ២៩៦ករណី ក្នុងនោះ៥៥ភាគរយកើតឡើងនៅពេលយប់។ បើតាមលោកឧត្តមសេនីយ៍ឯក ចេវ ហាក់ ចំនួនអ្នកស្លាប់បានកើនឡើង៧ភាគរយ ធៀបនឹងឆ្នាំ២០២៣ ខណៈមូលហេតុនៃគ្រោះថ្នាក់ មាន៤០ភាគរយ កើតឡើងដោយសារបើកហួសល្បឿន មិនគោរពសិទ្ធិអាទិភាពមាន២៤ភាគរយ មិនប្រកាន់ស្ដាំ៩ភាគរយ និងមិនប្រយ័ត្ន៨ភាគរយ។

គួរបញ្ជាក់ថា បញ្ហាចរាចរណ៍ស្ថិតក្នុងចំណោមអាទិភាព៦ចំណុច ដែលឯកឧត្តមអភិសន្តិបណ្ឌិត ប្ដេជ្ញាបង្កើនការយកចិត្តទុកដាក់អនុវត្ត៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង